អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពត
ជាន ធីដាវីន
ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែងដែលខាងមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ឱកាលដល់រូបនាងខ្ញុំបានចូលរួមក្នុងសន្និសីទលើកទីមួយ ក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ក្នុងរយៈពេលចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២២ ខែឧសភា។
ក្នុងរយៈពេលបីថ្ងៃនេះ នាងខ្ញុំពិតជាសប្បាយចិត្ត ព្រមទាំងរីករាយជាខ្លាំងដែលបានមានវត្តមានក្នុងកម្មវិធីសន្និសីទមួយនេះ ខ្ញុំអាចនិយាយបាននេះជាសន្និសីទដែលពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះប្រជាជនគ្រប់រូប ជាពិសេសយុវជន និងយុវនារី ព្រមទាំងក្មេងៗជំនាន់ក្រោយ ព្រោះក្នុងសន្និសីទមួយនេះបានផ្តល់ទាំងចំណេះដឹង ការយល់ដឹងពីផ្នែកច្បាប់ ដែលទាក់ទងជាមួយអំពើប្រល័យពូជសាសន៍ និងចុងក្រោយជាប្រធានបទដែលទាក់ទងជាមួយសុខភាពផងដែរ។ យ៉ាងណាមិញខ្ញុំពិតជាសប្បាយចិត្តជាមួយការចែករំលែក ពីវាគ្មិនជាច្រើនរូបមិនថាវាគ្មិនជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ។
ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមអរគុណទៅដល់មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) ដែលបានបង្កើតកម្មវិធីសន្និសីទនេះឡើង និងសូមឲ្យបន្តនូវសកម្មភាពបែបនេះរហូតក្នុងពេលអនាគត។