គៀន សារឿង អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តព្រះវិហារ
2 ខែ មុន
គៀន សារឿង
ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលត្រូវបានមជ្ឈមណ្ឌលឯកសារជ្រេីសរេីសឲ្យចូលរួមសន្និសីទស្ដីពី «អនាគតកម្ពុជា ដោយគ្មានអំពេីប្រល័យពូជសាសន៍»។ តាមរយៈការចូលរួមនេះធ្វេីឲ្យខ្ញុំយល់ដឹងបន្ថែមពីតម្លៃនៃប្រវត្តិសាស្ត្រ ការតស៊ូមតិ និងការចរចាគ្នាទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ក្នុងនាមជាតិសាសន៍មួយគួរគប្បីយល់ដឹងឲ្យច្បាស់ពីប្រវត្តិសាស្ត្រជាតិឯង។ កន្លងមកតាមរយៈការចុះសម្ភាសន៍ប្រជាជនដែលរស់រានមានជីវិតពីរបបខ្មែរក្រហមធ្វេីឲ្យខ្ញុំយល់ដឹងច្រេីនពីជីវិតរបស់គាត់ដែលបានឆ្លងកាត់របបនោះផ្ទាល់។ បន្ថែមពីលេីនេះខ្ញុំក៏បានយល់ដឹងកាន់តែច្បាស់ពីបុព្វហេតុនៃការដឹកនាំកម្ពុជាតិឆ្ពោះទៅរកសន្តិភាព។
បន្ទាប់ពីចប់សង្គ្រាម ការអភិវឌ្ឍជាតម្រូវការចាំបាច់សម្រាប់ប្រជាជន។ គ្រប់គ្នាហាក់ដូចជាមានជីវិតថ្មីបន្ទាប់ពីឆ្លងកាត់របបដ៏ខ្មៅងងឹតនេះ។