(ស្វាយរៀង) ៖ រស់ យ៉ែម ៧៦ឆ្នាំ រស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៦៩ យ៉ែម រស់នៅភូមិសំរោងជើង បានរៀបការ និងមានកូនប្រុសស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ គាត់ជាអ្នកការពារព្រំដែនវៀតណាម ការពារទឹកដីរហូតដល់ខែមេសា ឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហមយ៉ែមបានត្រឡប់មកភូមិកំណើតវិញ។ យ៉ែម បានឃើញខ្មែរក្រហមហាមមិនឲ្យចាយលុយ ដោយផ្សារត្រូវបានលុបបំបាត់ វាយកម្ទេចវត្តអារាម ព្រះព […]...