(ស្ទឹងត្រែង)៖ សាន រិទ្ធី ភេទប្រុស កើតនៅឆ្នាំ១៩៦៩។ រិទ្ធី មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ រិទ្ធី មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ គាត់ មានកូនប្រុសបីនាក់។ រិទ្ធី និយាយថា បើតាមរយៈអ្វីដែល​ឪពុកម្ដាយរបស់គាត់ប្រាប់ ភូមិអូរស្វាយត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារព្រំដែនពីការឈ្លានពាន។ ប្រជាជនជាច្រើនគ្រួសារ មកពីភូមិភាគខាងត្បូង បានមកធ […]...