(តាកែវ)ឈ្មោះ ទេស សារុន ភេទស្រី អាយុ៦០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច គ្រួសាររបស់ សារុន បានជម្លៀសចេញពីទីក្រុងភ្នំពេញ មករស់នៅ តំបន់១០៩ ខេត្តតាកែវ។ ពេលរស់នៅក្នុងសហករណ៍ អង្គការបានចាប់បងប្រុសរបស់ សារុន ទៅសម្លាប់ចោល។ ចំណែក សារុន ត្រូវចេញទៅធ្វើការងារនៅក្នុងសហករណ៍។ នៅរដូវប្រាំង អង្គការបានប្រើឲ្យ សារុន ដេញចាប ហើយជីកប្រឡាយនៅជិតៗភូ […]...