ខ្ញុំឈ្មោះ តឹក គង់[1] អាយុ៧២ឆ្នាំ កើតនៅភូមិកោះប្រាក់  ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់        ចាម។ ខ្ញុំរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។  ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ជា លឹមគ្រី និងមានកូនប្រុសស្រីចំនួន១០នាក់។ ឪពុកខ្ញុំឈ្មោះ កុងទ្រី និងម្ដាយឈ្មោះ  គុន។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៨នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៦ (ចាស់) នៅសា […]...