ការពិនិត្យសុខភាពបឋមនៅខេត្តមណ្ឌលគិរី

 

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំវេទិកាពិនិត្យសុខភាពបឋម និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន ១៩១នាក់ រស់នៅឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

នៅថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលសម្រាប់ការចងចាំ​ជនជាតិភាគតិច​ខេត្តមណ្ឌលគិរី និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ខេវីត្បូងឃ្មុំ បានរៀបចំវេទិកាពិនិត្យសុខភាព និងអប់រំអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា១៩១នាក់ ដែលរស់នៅប្រមាណជាប្រាំមួយឃុំ នៅក្នុងនោះមាន ឃុំអបួនលើ ឃុំសុខសាន្ត ឃុំស្រែសង្គម ឃុំស្រែហ៊ុយ ឃុំណងឃីលិក និងឃុំរយ៉ ដែលស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

វីដេអូដោយ អេង សុខម៉េង និងនេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin