ឃន់ ឃីម អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តសៀមរាប

ឃន់ ឃីម

ខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលបានចូលរួមក្នុងសន្និសីទស្តីពី «អនាគតកម្ពុជា ដោយគ្មានអំពីប្រល័យពូជសាសន៍»។

នៅក្នុងកម្មវិធីមួយនេះ ខ្ញុំបានរៀនសូត្រជាច្រើនចំណុច ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺមានចំនួនពីរចំណុចរួមមាន៖

ទី១៖ ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាចំណុចដែលមិនអាចខ្វះបាន ក្នុងការបង្រៀនដល់ក្មេងជំនាន់ក្រោយឲ្យបានដឹងថា តើអំពើប្រល័យពូជសាសន៍ មានផលប៉ះពាល់អ្វីខ្លះ? ហើយសង្គមជាតិនឹងជួបបញ្ហាអ្វីខ្លះពេលមានអំពើប្រល័យពូជសាសន៍កើតឡើង? ចំណុចទាំងនេះហើយដែលបង្ហាញថាការអប់រំពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ទប់ស្កាត់អំពើប្រល័យពូជសាសន៍ ។

ទី២៖ ការសិក្សាអំពីអត្ថន័យនៃពាក្យប្រល័យពូជសាសន៍ ទាំងក្នុងន័យច្បាប់ និងនិយមន័យទូទៅ ។ ការសិក្សាអំពីអត្ថន័យនៃពាក្យប្រល័យពូជសាសន៍ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់យើងម្នាក់ៗ ក្នុងការជៀសវាងកុំឲ្យមានអំពើ ប្រល័យពូជសាសន៍កើតឡើងបាន។ ការសិក្សាអំពីអំពើប្រល័យពូជសាសន៍ឲ្យបានច្បាស់លាស់ធ្វើឲ្យយើងដឹងថា តើទង្វើបែបណា ដែលចាត់ទុកថាជាអំពើប្រល័យពូជសាសន៍? ហើយមានទម្រង់បែបណា ដែលអាចឲ្យយើងធ្វើការសន្និដ្ឋានបានថាជាអំពើប្រល័យពូជសាសន៍? ដូច្នេះការសិក្សាអំពីអំពើប្រល័យពូជបានច្បាស់លាស់គឺជាការបង្ការមិនឲ្យមានអំពើប្រល័យពូជសាសន៍កើតឡើងបាន មិនថានៅក្នុងសង្គមជាតិយើងឬនៅក្នុងសកលលោកទេ សុទ្ធតែអាចបង្ការបានទាំងអស់បើសិនជាយើង ម្នាក់ៗសិក្សាអំពីអំពើប្រល័យពូជសាសន៍បានច្បាស់លាស់។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្តល់ឱកាសឲ្យរូបខ្ញុំជាអ្នកស្ម័គ្រចិត្តបានចូលរួមនៅក្នុង កម្មវិធីមួយនេះ។

កម្មវិធីមួយនេះគឺជាកម្មវិធីមួយ ដែលបានផ្តល់នូវចំណេះដឹងយ៉ាងក្រៃលេងដល់រូបខ្ញុំសម្រាប់បន្ថែម នូវចំណេះដឹងមួយ ផ្នែកទៀតក្នុងការសិក្សាស្រាវជ្រាវបន្តទៅទៀត ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin