ចំណាប់អារម្មណ៍អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្វាយរៀង

កុយ ណារ៉ូ 

ខ្ញុំបាទសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានរៀបចំកម្មវិធីនេះឡើង  ហើយខ្ញុំបាទពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមនៅក្នុងកម្មវិធីសន្និសីទលើកទី១ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។ ក្នុងរយៈពេលបីថ្ងៃនេះ ខ្ញុំបាទពិតជាទទួលបាននូវរសជាតិនៃបទពិសោធន៍ថ្មីៗ មេរៀនថ្មីៗ ចំណេះដឹងថ្មីៗ ដែលមានវាគ្មិនជាតិ និងអន្តរជាតិបានចូលរួមថ្លែងនូវសុន្ទរកថាទៅតាមជំនាញ ចំណេះដឹងរបស់គាត់។ អ្វីកាន់តែពិសេសទៀតនោះគឺ មានវត្តមានសម្ដេច តេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើក និងបិទក្នុងកម្មវិធី។

ក្នុងនោះអ្វីដែលខ្ញុំចាប់អារម្មណ៍ចំពោះកម្មវិធីនោះគឺ បានអញ្ជើញវាគ្មិន ដែលមានបទពិសោធន៍ជាច្រើនយ៉ាង ជាតិ និងអន្តរជាតិ ជាពិសេសបានអញ្ចើញអ្នកស្ម័គ្រចិត្តកម្ពុជា និងអ្នកដែលរស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យបានចូលរួម និងចែករំលែកបទពិសោធន៍របស់គាត់ទៅក្នុងកម្មវិធីនេះ។

លើសពីនេះទៅទៀតមជ្ឈមណ្ឌលឯកសារកម្ពុជា បានចាក់បង្ហាញវីដេអូ «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់» នៃការឆ្លងកាត់ភាពជូរចត់ឲ្យអ្នកចូលរួមបានទស្សនា មានអ្នកដែលរស់រានមានជីរិតពីរបបខ្មែរក្រហម អ្នកស្រាវជ្រាវវ័យក្មេង វាគ្មិនជាតិ និងអន្តរជាតិឲ្យបានដឹងពីទុក្ខវេទនាអ្វីដែលកម្ពុជាបានឆ្លងកាត់។

ជាចុងក្រោយខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលឯការកម្ពុជាបានរៀបចំកម្មវិធីនេះឡើង ហើយខ្ញុំសង្ឃឹមថាមជ្ឈមណ្ឌលនឹងបន្តនៅសកម្មភាពផ្សេងទៀតដើម្បីឲ្យអ្នកស្ម័គ្រចិត្តជំនាន់ក្រោយបានចូលរួម និងទទួលបាននូវភាពជោគជ័យនៃសកម្មភាពផ្សេងៗទៀត។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin