ញ៉ិល សុផានិត អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ឆ្នាំង

ញ៉ិល សុផានិត

ខ្ញុំបាទពិតជាមានក្ដីរំភើប និងកិត្តិយសជាខ្លាំង ដែលក្រុមការងារអង្គការមជ្ឍមណ្ឌលឯកសារកម្ពុជាអញ្ជើញឲ្យចូលរួមកម្មវិធី សន្និសីទស្ដីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍ ហើយក៏អរគុណយ៉ាងក្រៃលែងដល់លោកនាយកមជ្ឈមណ្ឌល និងនាយករង បានផ្ដល់ឱកាសឲ្យរូបខ្ញុំបាទបានចូលកម្មវិធីដ៏មានអត្តន័យ និងទទួលបានចំណេះដឹងបន្ថែមតាមរយៈអ្នកចូលរួមមកពីបណ្ដាប្រទេសផ្សេងៗ ហើយក៏មានកិត្តិយសបានជួបថ្នាក់ដឹកនាំសំខាន់ៗក្នុងប្រទេសដែលមាន សម្ដេច តេជោ និងសម្ដេច បវរធិបតី ដែលជាអ្នកចូលរួមយ៉ាងសំខាន់។ ហើយអ្វីដែលខ្ញុំទទួលបានបន្ថែមទៀតនោះ គឺការជជែកដេញដោលទាក់ទងរឿងខ្មែរក្រហម ដែលមានអ្នកចូលរួមសុទ្ធតែជាអ្នកជំនាញច្បាប់ មេធាវី ជាតិ និងអន្តរជាតិ ដែលក្នុងនោះធ្វើឲ្យពិតជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីមួយទៀត។

មិនតែប៉ុណ្ណោះក៏មានការសហការពីអគារយុត្តិតេជោ និងព្រមផ្ដល់ទីតាំង និងខាង អ.វ.ត.ក ដែលបានមកផ្សព្វផ្សាយពីរឿងក្ដីខ្មែរក្រហម និងបានចែកសៀវភៅ ព្រមទាំងផែនការសកម្មភាពនៃការចុះផ្សព្វផ្សាយផងដែរ។

ជាចុងក្រោយ ខ្ញុំបាទពិតជាអរគុណយ៉ាងខ្លាំងដល់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីយ៉ាងធំនេះឡើង ដើម្បីឲ្យយុវជនចូលរួមយ៉ាងមានមោទនភាព និងភាពសប្បាយរីករាយ ខ្ញុំបាទសូមជូនពរដល់លោកនាយក នាយករង ក្រុមការងារនៃមជ្ឈមណ្ឌលឯលសារកម្ពុជា ទាំងអស់ជួបតែសេចក្ដីសុខ សុខភាពល្អ គ្រប់ៗពេល។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin