អឿង សុខ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ

អឿង សុខ

ខ្ញុំឈ្មោះ អឿន សុខ នេះគឺជាលើកទីមួយដែលខ្ញុំបានធ្វើដំណើរទស្សនកិច្ចសិក្សាតាមរថភ្លើង។ ខ្ញុំគិតថាទស្សនកិច្ចសិក្សាននេះប្លែកសម្រាប់ខ្ញុំ មុនពេលជិះរថភ្លើងខ្ញុំគិតថារថភ្លើងគឺមិនឈប់ច្រើនដងនោះទេ ហើយអ្នកបើកបរល្បឿនលឿននិងរលាក់ខ្លាំង។ ប៉ុន្តែជាក់ស្តែងខុសពីការគិតទុករបស់ខ្ញុំ រថភ្លើងបើកយឺតជាងឡានដោយសារល្បឿនរថភ្លើងគឺបើកថេររហូត។ មួយទៀតខ្ញុំទទួលបានពីការធ្វើដំណើរនេះគឺយើងអាចមើលទេសភាពហើយមានអារម្មណ៍ដូចជាស្និតស្នាលជាមួយធម្មជាតិ។ ខ្ញុំគិតថារថភ្លើងប្រសិនបើជិះខែវស្សាប្រហែលកាន់តែមើលទេសភាពបានស្អាតជាងនេះ។

អត្ថបទសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin