ពេន ហន បានសម្រេចចិត្តចូលធ្វើជាយោធាខ្មែរក្រហមនៅអាយុ១៥ឆ្នាំ។ ហន បានចូលរួមក្នុងសមរភូមិប្រយុទ្ធ និងបានឆ្លងកាត់រឿងរ៉ាវដែលមានគ្រោះថ្នាក់ស្ទើរបាត់បង់ជីវិត។ ពេន ហន ភេទប្រុស អាយុ៦៦ឆ្នាំ[1] មានមុខរបរធ្វើចម្ការ។ ហន មានស្រុកកំណើតនៅភូមិបឹងព្រៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហន មានឪពុកឈ្មោះ ហ៊ុន ពេន (ស្លាប់) និងម្ដាយឈ្មោះ សែត ហាវ។ ហន មានបង […]...