១.  សេចក្តីផ្តើម កម្ពុជាប្រជាធិបតេយ្យ គឺជាសម័យកាលដ៏ខ្មៅងងឹតមួយក្នុងប្រវត្តិសាស្រ្តទំនើបកម្ពុជាពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេចអស់មួយជីវិតនូវរឿងរ៉ាវឈឺចាប់ខ្លោចផ្សា រស់នៅលំបាកវេទនា បាត់បង់សាច់ញាតិគ្រួសារ រស់នៅក្រោមការគាបសង្កត់​ គ្មានសិទ្ធិសេរីភាព មានតែការបង្ខិតបង្ខំសព្វសារពើ។ នៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា បានក្លាយជាកន្លែងការដ្ឋាន កន្លែងធ្វើស្រែចម្ការ ប្រកបដោយការបង្ខិតបង្ […]...