(ក្រចេះ)៖ អឿ មឿន ភេទប្រុស មានអាយុ៦១ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុ១៦ឆ្នាំ និងធ្វើការនៅក្នុងកងប្រវាស់ដៃ នៅភូមិអំពិលទឹក។ នៅក្នុងកងប្រវាស់ដៃ អង្គការបានប្រើឲ្យគាត់រកត្រី សាច់ ដាក់នៅតាមកងដើម្បីប្រឡាក់ទុក និងបម្រុងសម្រាប់ស្ល។ អង្គការបានកំណត់ឲ្យគាត់ ព្រមទាំងសមាជិក រកត្រីឲ្យបាន១០គីឡូក្នុងមួយថ្ងៃ។ គាត់រកត្រីបានប្រហែលបីខែ អង្គការបានប […]...