ភៀន លីណា អ្នកស្ម័គ្រចិត្តកម្ពុជា
ភៀន លីណា
ខ្ញុំឈ្មោះ ភៀន លីណា គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ គឺជាថ្ងៃដំបូង និងជាបទពិសោធន៍ដែលខ្ញុំ បានចូលរួមក្នុងការធ្វើដំណើរទស្សនកិច្ចតាមរយៈការជិះរថភ្លើង ពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ និងចេញពីពោធិ៍សាត់ បន្តដំណើររហូតដល់ខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទការជម្លៀសដោយបង្ខំនៅក្នុងរបបខ្មែរក្រហម។ ដំណើរទស្សនកិច្ចសិក្សាមួយនេះខ្ញុំទទួលបានបទពិសោធន៍ជាច្រើនទាំងការសប្បាយ និងបង្កើតទំនាក់ទំនង។ ម្យ៉ាងវិញទៀតខ្ញុំទទួលបានផ្នត់ គំនិតនិងការចែករំលែកនូវបទពិសោធន៍របស់លោក តា លោក យាយ អ៊ំពូមីងដែលបានឆ្លងកាត់ការជម្លៀសក្នុងរបបខ្មែរក្រហម និងរស់រានមានជីវិតមកដល់សព្វថ្ងៃ។ ការជិះរថភ្លើងខ្ញុំទទួលបានអារម្មណ៍ឈឺចុករោយ ពេញខ្លួនចុះបើប្រៀបធៀបជាមួយនឹងសម័យខ្មែរក្រហម ដែលជម្លៀសប្រជាជនដោយបង្ខំ មិនមានកន្លែងអង្គុយស្រួលបួលណែនពេញដោយមនុស្ស ប្រឈមការអត់ឃ្លាន អាកាសធាតុក្ដៅ និង គ្មានសម្ភារគ្រប់គ្រាន់ទោះមិនដឹងថាលំបាកប៉ុនណា ។ ខ្ញុំពិតជារំភើបនិងពេញចិត្តដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យឲ្យខ្ញុំបានសិក្សារៀនសូត្រហើយខ្ញុំចូលចិត្តជាខ្លាំងនូវបេសកកម្មបែបនេះបើសិនជាអាចខ្ញុំនឹងចូលរួមនូវរាល់កម្មវិធីនេះទៀត។
អត្ថបទដោយ៖ ភៀន លីណា
ប្រែសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ