រិទ្ធី លីកាអ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

រិទ្ធី លីកា

នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីសន្និសីទលើកទីមួយស្ដីពី «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ។

នៅក្នុងសន្និសីទនេះដែរ នាងខ្ញុំទទួលបានការយល់ដឹងជាច្រើន ដែលទាក់ទងទៅនឹងអំពើប្រល័យពូជសាសន៍ដែលបានកើតឡើងនាសម័យខ្មែរក្រហម ព្រមទាំងការទាមទាររកយុត្តិធម៌ជូនដល់ជនរងគ្រោះនាសម័យនោះ ក៏ដូចជាបានយល់ដឹងពីការកាត់ទោសមេដឹកនាំខ្មែរក្រហម និងការយល់ដឹងពីបញ្ហាសុខភាពរបស់អ្នករស់រានមានជីរិតពីរបបខ្មែក្រហម។ មួយវិញទៀតនាងខ្ញុំក៏បាននិយាយសំណេះសំណាល ព្រមទាំងបានស្តាប់រឿងរ៉ាវដែលអ្នករស់រានមានជីវិតពីសម័យនោះ ឆ្លងកាត់ក៏ដូចជាជួបប្រទះ ហើយគាត់បានតែប្រាថ្នារស់នៅឲ្យផុតពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ថែមពីនេះនាងខ្ញុំ ក៏យល់និងដឹងថាការកាប់សម្លាប់ជាតិសាសន៍ឯង វាជាអំពើមួយដែលពិបាកនឹងទទួលយកណាស់សម្រាប់អ្នករស់រានមានជីវិត ពីសម័យនោះ ដូច្នេះហើយយើងគួរតែសិក្សាស្វែងយល់ពីរបបនេះឲ្យបានកាន់តែច្បាស់ និងកុំបណ្តាលឲ្យមានរបបបែបនេះកើតឡើងម្តងទៀត។

ជាចុងក្រោយនាងខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានផ្តល់ឱកាសឲ្យនាងខ្ញុំបានចូលក្នុងសន្និសីទនេះ ព្រមទាំងបានចងក្រងក៏ដូចជាសរសេរសាច់រឿងពីអ្នករស់រានមានជីវិតនៅសម័យនោះទុកជាឯកសារ ឲ្យអ្នកជំនាន់ក្រោយបានស្គាល់ និងដឹងពីទុក្ខវេទនាដែលពួកគាត់បានឆ្លងកាត់។

លើសពីនេះទៅទៀតនោះគឺនាងខ្ញុំសូមអរគុណជាពិសេសទៅដល់លោកនាយក ឆាំង យុ ដែលមិនបានភ្លេចអ្នករស់រានមានជីវិតពីរបបដែលគួរឲ្យខ្លាចនោះ ហើយខ្ញុំសង្ឃឹមថា អ្នកជំនាន់ក្រោយគ្រប់រូបនឹងចងចាំរបបនេះព្រមទាំងភាពឈឺចាប់ដែលអ្នករស់រានមានជីវិត នឹងអ្នកដែលបាត់បង់ជីវិតពីសម័យនេះបានជួបប្រទះ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin