គ្រួសារបានផ្លាស់ប្តូរមករស់នៅភូមិអូរស្វាយ
(ស្ទឹងត្រែង)៖ សម អូន អាយុ ៧៣ ឆ្នាំ មានស្រុកកំណើតនៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងមានបងប្អូន ៣ នាក់។
សម អូន បានផ្លាស់មករស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ នៅឆ្នាំ ១៩៩៣ បច្ចុប្បន្នស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
មុនការបោះឆ្នោតសកលឆ្នាំ ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ សម អូន និងគ្រួសារបានផ្លាស់ប្តូរមករស់នៅភូមិអូរស្វាយ និងប្រកបរបរធ្វើស្រែចម្ការ។
សម អូន បានដឹងឮតាមអ្នកភូមិថាមានការយាងមកដល់របស់សម្ដេចព្រះនរោត្តមសីហនុ នៅអំឡុងឆ្នាំ ១៩៦៨ ដោយមានការចែកដី និងផ្ទះ សម្រាប់ប្រជាជនរស់នៅ។
នៅពេល សម អូន មករស់នៅដំបូងឆ្នាំ ១៩៩៣ គាត់ថាការនេសាទត្រីក្នុងភូមិ មានទិន្នផលច្រើន តែបច្ចុប្បន្ននៅក្នុងភូមិមានការនេសាទ និងការធ្វើស្រែចម្ការ មានការធ្លាក់ចុះ ដោយសារការប្រើប្រាស់ឧបករណ៍ឆក់ជាជាងការប្រើប្រាស់ដងសន្ទូច និងមងជាដើម៕
សម្ភាសន៍ដោយ វន់ ចាន់ដាវ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤