ខ្ញុំឈ្មោះ ជិន​ អ៊ា ហៅ ស៊ូ[1] អាយុ៣៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មានគ្រួសារហើយ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ តំបន់២២ ភូមិភាគបូព៌ា។ តាំងពីខ្ញុំធំដឹងក្ដីមករស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៤៨ ឪពុកម្ដាយបាននាំទៅនៅវត្តអំពិល ក្នុងភូមិកំណើត។ នៅឆ្នាំ១៩៥០ បងប្រុសខ្ញុំឈ្មោះ កុយ ធួន[2] បានយកខ្ញុំមករៀននៅភ្នំពេញ។ ចាប់ពីឆ្នាំ១៩៥៥ បងប្រុសប្រឡងជាប់គ្រូគាត់ទៅបង្រៀននៅស្រុកសំបូរ ខេត្តក្រចេះ […]...