សំ សុខន អាយុ៥៧ឆ្នាំ រស់នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ សុខន គឺជាទាហាន លន់ នល់ ហេតុនេះហើយនៅពេលដែលខ្មែរក្រហមគ្រប់គ្រងប្រទេសនៅឆ្នាំ១៩៧៥ អង្គការយកគាត់ ជាមួយប្រពន្ធចុងគាត់ទៅសម្លាប់។ ចំពោះម្ដាយរបស់សុខន អង្គការមិនបានយកគាត់ទៅសម្លាប់នោះទេ ដោយសារតែគាត់បានបែកផ្លូវគ្នាជាមួយប្ដីរួចហើយ ព្រោះឪពុករបស់សុខន មានប្រពន្ធចុង២នាក់ផ្សេងទៀត។ នៅឆ្នាំ១៩៧៥ កម្មាភិបាលខ្មែរក្រហម បានទៅស៊ើបសួរប្រវត្តិរូបម្ដាយរ […]...