(រតនគិរី)៖  ដាក ប្លួល អាយុ ៨៥ ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ដាក ប្លួល ធ្វើការនៅរោងបាយតាមសហករណ៍នៃក្រុមណងដាន ដែលត្រូវរៀបចំម្ហូបអា​ហារ ដាំបាយ និងចែកបាយសម្រាប់ប្រជាជន។ ជួន​កាល អ្នកធ្វើការជាមួយនៅរោងបាយរបស់គាត់ត្រូវបានខ្មែរក្រហម​ជេរស្ដី និងស្អប់ខ្ពើមជាដើម។ គាត់ក៏បានឃើញកុមារ ដែលធ្វើការនៅតាមកងចល័តនាសម័យនោះ ដើរប្រមូលនិងដឹកជញ្ជូនលាមកសត […]...