(សៀមរាប) ៖ ឈឺន ហឿយ មានអាយុ៦៣ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ នៅក្នុងឆ្នាំ១៩៧៥ ហឿយ មានអាយុ១៥ឆ្នាំ និងបានធ្វើការនៅក្នុងកងទ័ពចល័ត។ ការហូបចុកវិញគឺពេលខ្លះមានអាហារ និងពេលខ្លះមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ។ នៅពេល ហឿយ ឃ្លានម្តងៗ គាត់បានយកកំពីងចេកមកបរិភោគដើម្បីបំពេញក្រពះ។ សម្រាប់ការងារពលកម្ម ហឿយ ត្រូវរែកដីដើម្បីលើកទំនប់ដែលសព្វថ្ងៃស្គាល់ថាទំនប់ក្រពើប្រាំ។ ទាហានខ្មែរក្រហម […]...