ទីតាំងគុកពពកវិលកាលពីរបបខ្មែរក្រហមត្រូវបានប្រជាជនកាន់កាប់ និងរស់នៅជុំវិញ។ ក្មេងជំនាន់ក្រោយមិន​បានដឹងថាទីតាំងនោះធ្លាប់ជាកន្លែងធ្វើទារុណកម្ម និងបានសម្លាប់មនុស្សយ៉ាង​សាហាវព្រៃផ្សៃកាលពីអតីតនោះទេ។ អ្នកធ្លាប់ជាប់គុកពពកវិលម្នាក់ដែលរួចផុតជីវិតពីការឃុំខ្លួនមានការសោកស្តាយចំពោះការបាត់បង់ភស្តុតាងឧក្រិដ្ឋមួយដែលបញ្ជាក់ពីទង្វើឃោរឃៅដែលខ្មែរក្រហមធ្លាប់ប្រព្រឹត្តិមកលើប្រជាជនខ្លួនឯងអំឡុងពេលកាន់អំណាច។ គោលនយោបាយមួយក្នុ […]...