(ខេត្តព្រៃវែង) ប៊ុន រ៉ន អាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រ៉ន មានប្រពន្ធឈ្មោះតាំ ផល និងមានកូនចំនួន៦នាក់ (ប្រុស៤នាក់)។ ម្តាយ ឈ្មោះ វ៉ាន់ ស្រៀង និង ឪពុកឈ្មោះរិន។ នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមតម្រូវឲ្យ រ៉ន រស់នៅភូមិពាយនាយ។ ការងារប្រចាំថ្ងៃរបស់ រ៉ន គឺត្រូវលើកភ្លឺស្រែ និងកាប់ដីធ្វើប្រឡាយ ហើយនៅ​រដូវវស្សា រ៉ន ត្រូវទៅទប់ទឹកកុំឲ្យលិចស្រូវ និងផលដំណាំផ្សេងៗ។ រ៉ន៖ “កា […]...