(ស្វាយរៀង) ៖ កែវ សាម៉ាក់ អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាម៉ាក់ បានរំលឹករឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់អ្នក​ស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ ថាពេលដែលខ្មែរក្រហមឡើង​កាន់អំណាចគាត់មានអាយុប្រហែល១៣ឆ្នាំ ត្រូវបានបំបែកឲ្យរស់​នៅ​ឆ្ងាយ​ពី​ឪពុក​មា្តយ និងប្អូនៗដែលគាត់ជាកូនបងគេ។ ចំណែក​សត្វពាហន​ និងទ្រព្យ​សម្បត្តិត្រូវប្រមូលយក និងប្រើប្រាស់ជាកម្មសិទ្ធរួម​របស់អង្ […]...