ខ្ញុំមានឈ្មោះដើម ពេជ្រ យឿន និងឈ្មោះបដិវត្តន៍ ជុំ ដួង ហៅ សី[1]។ ខ្ញុំមានអាយុ៣០ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ ហើយមានស្រុកកំណើតនៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ឪពុកខ្ញុំឈ្មោះ ពេជ្រ ជុំ អាយុ៥០ឆ្នាំ(ក្នុងឆ្នាំ១៩៧៧) និងម្ដាយឈ្មោះ ខៀវ យីន ពួកគាត់ទាំងពីរនាក់មានអាយុស្របាលគ្នា។ ខ្ញុំមានប្អូនស្រីម្នាក់ឈ្មោះ គង់​ ជា អាយុ១៨ឆ្នាំ(ក្នុងឆ្នាំ១៩៧៧) ធ្វើការនៅកងចល័តឃុំរំចេក ស្រុកមេមត […]...