(កំពង់ឆ្នាំង)៖ ធាន បាននិយាយថា៖ “ប្រជាជនមានជំងឺដែលត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ គឺប្រៀបដូចជាយកជីវិតទៅចោលនៅមន្ទីរពេទ្យ ព្រោះអ្នកជំងឺទាំងអស់នោះមិនដែលឃើញវិលត្រលប់មកផ្ទះវិញឡើយ”។ អ៊ុង ធាន អាយុ៨២ឆ្នាំ កើតនៅឆ្នាំ១៩៤២ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីសំណាក់ លន់ នល់ បានកើតមានឡើង។ នៅអំឡុងពេលនោះ ធាន បួសជាព្រះសង្ឃដើម្បីរៀនសូត្រ នៅខេត្ […]...