(តាកែវ) ៖ ឡុង គាំ ភេទស្រី មានអាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់អំពីការវាយធ្វើបាប និងសម្លាប់មនុស្សជាច្រើនដែលកើតមាននៅក្នុងរបបខ្មែរក្រហម។ គាត់បានប្រាប់ថា អង្គការបានវាយធ្វើបាបប្រជាជននៅក្នុងរបបនោះដោយការចងស្លាបសេក។ មានប្រជាជនម្នាក់ឈ្មោះ ម៉ៅ បានអង្គការចងស្លាបសេកហើយវាយសម្លាប់ចោល។ រូបគាត់ផ្ទាល់ក៏សឹងតែអង្គការយកទៅសម្លាប់ដែរ ដោយសារតែគេចោទថា ប្ដីរបស […]...