(ស្ទឹងត្រែង)៖ ស៊ឹម ណារី មានអាយុ ៦៣ឆ្នាំ​ ជាកសិករ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ណារី មានឪពុកឈ្មោះ អៀម ស្រេង និងម្ដាយឈ្មោះ ម៉ាន់ សុខុម។ ណារី កើតនៅផ្សារអូរ​ឫស្សី ទីក្រុងភ្នំពេញ និងជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ណារី ដែលមានអាយុ ៨ឆ្នាំ បានទៅរស់នៅភូមិអូរស្វាយជាមួយឪពុក។ នៅពេលទៅដល់ភូមិអូរស្វាយ ប្រជាជន ដែលភាគច្រើនជាគ្រួសារទាហានត្រូវកាប់ឆ្ […]...