ព្រះរាជបណ្ណាល័យ ហ្លួងម៉ែ

ភូមិរាត្រឹបត្រងលម្អងកេសរ បុប្ផាបវរឈ្មោះអង្គាបុស្ប បក្សីចាបពូកហើរត្រសងចុះ ចម្រុះចឹកស្រូវនៅក្នុងល្អី។

ធម្មជាតិជិតជុំម្តុំទីនេះ ជាឃ្លាំងតម្រិះជនប្រុសស្រី សំណង់អគារជាចំណី ប្រាជ្ញព្រឹទ្ធកវីប្រតិស្ឋាន។

ខាងក្នុងមានបដិមា តំណាងសាសនារូបបុរាណ ជាវិចិត្រកម្មយ៉ាងចំណាន បានមកប្រតិស្ឋកំដរភ្ញៀវ។

រចនាសម្ព័ន្ធទាន់សម័យ ជាការិយាល័យប៉ៃតងខៀវ តម្រៀបឯកសារផ្តល់ជូនភ្ញៀវ ឆន្ទ:ស្រួចស្រៀវទុកចងចាំ។

នោះគឺព្រះរាជបណ្ណាល័យ ហ្លួងម៉ែ ហ្លួងយាយជាបណ្តាំ មជ្ឈមណ្ឌលឯកសារកម្ពុជា យល់យ៉ាងសកម្ម ស្រាវជ្រាវច្រើនឆ្នាំចាំទុកទីនេះ។

ដោយ ព្រះបវរសត្ថា ហួរ សារិទ្ធិ

ព្រះរាជបណ្ណាល័យហ្លួងម៉ែ (រូបថតដោយ អ៊ូច មករា)
ព្រះរាជបណ្ណាល័យហ្លួងម៉ែ (រូបថតដោយ អ៊ូច មករា)
ព្រះរាជបណ្ណាល័យហ្លួងម៉ែ (រូបថតដោយ អ៊ូច មករា)
ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin